នៅថ្ងៃអាទិត្យទី៥ខែមេសា លោកBoris Johnson នាយករដ្ឋមន្រ្តីនៃប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយមិនបានធូរស្បើយទាំងស្រុង ពីវីរុសកូរ៉ូណាឬ COVID-19 ។ ពោល លោកនៅតែមានអាការក្តៅខ្លួនខ្ពស់ ហេតុនេះត្រូវទៅសម្រាកនៅមន្ទីរពេទ្យ ដើម្បីតាមដានស្ថានភាពសុខភាពបន្ត។

តាមពិតទៅលោក Johnson គ្រោងនឹងបង្ហាញខ្លួនជាថ្មីនៅថ្ងៃសុក្រ បន្ទាប់ពីការជាសះស្បើយនូវអាការមួយចំនួន ប៉ុន្តែជាក់ស្តែងមិនដូច្នេះទេ គឺលោកនឹងនៅតែនៅក្នុងផ្ទះ ព្រោះសីតុណ្ហភាពក្តៅក្នុងរាងកាយនៅតែខ្ពស់មិនធ្លាក់ចុះ។ សីតុណ្ហភាពក្តៅ ជារោគសញ្ញាមួយ ក្នុងចំណោមរោគសញ្ញាផ្សេងៗទៀតនៃវីរុសកូរ៉ូណា។ តាមយោបល់របស់វេជ្ជបណ្ឌិត លោកនាយករដ្ឋមន្ត្រី ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើតេស្ត។

គួរជម្រាបជូនថា លោកBoris Johnson បានធ្វើតេស្តវិជ្ជមាននៃវីរុសកូរ៉ូណា នៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ ដោយមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ និងបានដាក់ខ្លួនឯងនៅដាច់ដោយឡែក រយៈពេល៧ថ្ងៃនៅក្នុងផ្ទះ។ គិតមកទល់ថ្ងៃទី៦ខែមេសា នាយករដ្ឋមន្រ្តីវ័យ៥៥ឆ្នាំរូបនេះ ផ្ទុកវីរុសកូរ៉ូណារយៈពេល១០ថ្ងៃគត់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ